ព្រោះតែ​ជំនឿ​ហាម​មិន​ឲ្យ​ចាប់​សត្វព្រៃ​នៅ «​ភ្នំ​ហាមឃាត់​» ឥឡូវ គេ​ចាប់បាន​ពស់វែក​ញី​ឈ្មោល​ទម្ងន់ 60 kg នៅឯ​ជើងភ្នំ ពេល​រៀបចំ​ការដ្ឋាន

នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា អ្នកកាសែត 24h របស់​វៀតណាម បាន​ទៅដល់​ទ្រុង​ទុកដាក់​បណ្តោះអាសន្ន ដើម្បី​ពិនិត្យមើល​ផ្ទាល់​ពស់វែក​២​ក្បាល ហើយ​១​ក្បាលៗ​មាន​ទម្ងន់ ៣០ គ​.​ក្រ នៅ​ទ្រុង​ចិញ្ចឹមសត្វ​របស់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ នា​ស្រុក​ទ្រី​តូង ខេត្ត​អាងយ៉ាង (​ជាប់​តាកែវ​) ។​

​តាម​អ្នក​អគ្គនាយករង​ក្រុមហ៊ុន Saomai ដែល​កំពុង​ធ្វើ​ការដ្ឋាន​រោងចក្រ​អគ្គិ​សី ដើរ​ដោយ​ឋា​ម​ពលព្រះ​អាទិត្យ ហើយ​ជា​ម្ចាស់​នៃ​ពស់​ទាំងពីរ​នេះ​ប្រាប់ថាៈ ពស់វែក​ទាំង​២​ត្រូវបាន​កម្មករ​ឥណ្ឌា​នាំគ្នា​ព័ទ្ធចាប់​នៅ​ជើងភ្នំ «​ហាមឃាត់​» (nui cam) នា​ស្រុក​ទ្រី​តូង​នេះ ។​

​ពួកគេ​បានឃើញ​វា​១​សំបុក​តែម្តង ពេល​កំពុង​ឈូសឆាយ ហើយ​ព័ទ្ធ​ចាប់បាន​ទាំងអស់ (​រួមទាំង​កូន​មួយចំនួន​) ។​

​តាម​ពាក្យ​ច​ចាម​អារាម​តំណាល​តៗ​គ្នា​នោះ នៅ​តំបន់ភ្នំ​ហាម​ឃាត​នេះ គេ​ធ្លាប់​ប្រទះឃើញ​ពស់​ទំហំ​ប៉ុន​ធុង​ឯណោះ ។ យ៉ាងណា ឥឡូវ​ពស់​២​ក្បាល​នេះ ត្រូវបាន​ចាប់​ជាក់ស្តែង ធ្វើ​ឲ្យ​ពាក្យ​ច​ចាម​អារាម ត្រូវបាន​គាស់កកាយ​សារជាថ្មី​ឡើងវិញ ៕ នារ​តី​

Facebook Comments