Update! ក្រោយការសើបអង្កេតចំពោះវីដេអូដែលបង្ហោះគំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុរួច លទ្ធផលបង្ហាញថាពួកគេមិន……..(មានវីដេអូ)

ភ្នំពេញ៖ ករណីនេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ៖ ក្រុមសង្គមងងឹតជនជាតិចិនដែលបង្ហោះវីដេអូ គំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ មិនស្ថិតនៅកម្ពុជាឡើយ ។ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងបញ្ជាក់

ប្រាប់បណ្តាញសារព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះថា ក្រុមសង្គមងងឹតជនជាតិចិន ដែលព្រមានចង់បង្កធ្វើព្យុះភ្លៀង ក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា មិនស្ថិតនៅក្នុងប្រទេសកម្ពុជាឡើយ ហើយវីដេអូនោះទៀតសោត គឺជាឃ្លីបវីដេអូចាស់។ការបញ្ជាក់របស់អគ្គស្នងការនគរបាលជាតិ

បានធ្វើឡើងក្រោយវីដេអូឃ្លីបមួយខ្លីនេះ បានបង្ហោះដោយក្រុមសង្គមងងឹតជនជាតិចិន និងបាននិយាយជាភាសាចិន ព្រមានថា ពួកគេដែលមកពីខេត្តឆុងឈីង អាចនឹងបង្កព្យុះភ្លៀងនៅក្នុងខេត្តព្រះសីហនុបាន ក្នុងរយៈពេល៣ឆ្នាំក្រោយ។ស្ថានទូតចិនក្រោយវីដេអូឃ្លីបព្រមាននេះ

បានយល់ព្រមធ្វើកិច្ចសហការ ជាមួយនឹងអាជ្ញាធរកម្ពុជា ដើម្បីការស៊ើបអង្កេត និងមានវិធានការណ៍តាមផ្លូវច្បាប់។នៅថ្ងៃនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ក្រោយការស្រាវជ្រាវរកឃើញថា៖*ទី១៖ ឃ្លីបវីដេអូដែលបានបង្ហោះអំពីក្រុមបងធំជនជាតិចិន ដែលគម្រាមកំហែងនៅក្នុងខេត្តព្រះសីហនុនេះ មិនមែនជាឃ្លីប វីដេអូថ្មីទេ

ប៉ុន្តែជាឃ្លីបវីដេអូចាស់*ទី២៖ ក្រុមសង្គមងងឹតនេះ សមត្ថកិច្ចបានខិតខំបសមត្ថកិច្ចបានខិតខំប្រឹងប្រែងស្រាវជ្រាវ និងរកឃើញថា ពុំមានវត្តមាននៅក្នុងខេត្តព្រះសីហនុនោះឡើយ*ទី៣៖ សមត្ថកិច្ចនគរបាលជាតិកម្ពុជា កំពុងបន្តកិច្ចសហប្រតិបត្តិ

ការ និងបានជូនព័ត៌មានទំនាក់ទំនង សហការយ៉ាងម៉ត់ចត់ជាមួយភាគីចិន ដើម្បីស្រាវជ្រាវ រឿងនេះឲ្យទាល់តែឃើញ។សូមបញ្ជាក់ថា ជនជាតិចិនទាំងនេះ កាលពីពេលកន្លងទៅបានគំរាមកម្ពុជា តាមរយៈវីដេអូឃ្លឹបមួយ ដែលបកប្រែជាភាសាខ្មែរថា

«ពួកគេមកពីខេត្តឆុងឆីង ប្រទេសចិន ហើយទឹកដីកំពង់សោម ខេត្តព្រះសីហនុ ៣ឆ្នាំក្រោយពួកគេចង់ឲ្យវឹកវរគឺវឹកវរ ចង់ឲ្យសុវត្ថិភាពគឺសុវត្ថិភាព»។បន្ទាប់ពីមានវីដេអូនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវភ្លាម ហើយត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ ឬត្រូវបណ្ដេញចេញពីកម្ពុជាផងដែរ៕ CR: khmertopnews

Facebook Comments