ផ្អែមល្ហែមណាស់!!! ទំនេរពីការងារភ្លាម ខៀវ សានសាណា ដឹកដៃស្វាមីទៅសាងភាពផ្អែមល្ហែម នៅលើទឹកដីប្រទេស ហ្វីលីពីន(មានរូបភាពជាច្រើន)

ហ្វីលីពីន៖អាចនិយាយបានថាអាជីពជា ពិធីការិនីជាង២០ឆ្នាំ របស់ អ្នកនាង ខៀវ សានសាណា មកនេះទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តខ្លាំង មិនចាញ់ពិធីការិនីរៀមច្បងនោះទេ។បើទោះបីជា ពិធីការិនី ដ៏មានប្រជាប្រិយភាពអ្នកនាងខៀវ សានសាណា ហាក់ដូចជាមិនសូវលេចមុខនៅតាមកញ្ចក់ទូរទស្សន៍ដូចពីមុន ក៏ប៉ុន្តែអ្នកនាង មានហាងឆេងចេញធ្វើការ ធ្វើជាពិធីការិនីនៅតាមកម្មវិធីធំៗជាច្រើន នាពេលកន្លងមក។ជាមួយគ្នានេះដែរ ចំពោះការរស់នៅ ប្រចាំថ្ងៃរបស់ពិធីការិនីរាងតូចច្រឡឹងអ្នកនាង ខៀវ សានសាណា ត្រូវបានទទួលការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង នូវជីវភាពសម្បូរបែប ទាន់សម័យខ្លាំង មិនចាញ់សិល្បការិនី ដទៃនោះទេ មិនថារបស់ប្រើប្រាស់ សម្លៀកបំពាក់ ស្បែកជើង គឺសុទ្ធជាមានតម្លៃថ្លៃៗ និង

ជារបស់ប្រ៊េនៗ បូករួមទាំងជីវិតគ្រួសារដ៏មានសុភមង្គលរបស់នាង ថែមទៀតផង។ជាក់ស្ដែង កាលពីពេលថ្មីនេះ នៅលើបណ្ដាសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ពីបានក្រោយបានឃើញគណនីហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបភាពជាច្រើន ពីដំណើរកម្សាន្តរបស់ខ្លួន កាន់ប្រទេស ហ្វីលីពីន។ក្នុងនោះផងដែរ អ្វីដែលទទួលបានការចាប់ខ្លាំងជាងនេះទៅទៀតគឺ ភាពផ្អែមល្ហែមរបស់ នាង និង ស្វាមី ធ្វើឲ្យប្រិយមិត្តជាច្រើនទស្សនាហើយ អាចលើសជាតិស្ករបានទាំងអស់នេះ អាចបញ្ចាក់បានថា ទំនាក់ទំនងជីវិតគ្រួសារ ស្នេហារបស់ ពិធីការិនីតូចច្រឡឹងខៀវ សានសាណា ពិតជាមានសុភមង្គល និងភាពកក់ក្ដៅ ខ្លាំងមិនចាញ់គ្រួសារដែលទើបតែចាប់ដៃគ្នាថ្មីៗឡើយ៕

Facebook Comments